ភ្នំពេញ៖ ក្រោយ​ពី​មាន​ការ​ចែកចាយ​រូប​អាក្រាតរបស់​អ្នក​នាង​សាន ស្រី​ឡៃ​​ នៅ​ក្នុង​បណ្តាញ​សង្គមនិង​​តាម​គ្រុប​ ដែល​រូប​ភាព​នេះ ​គឺសង្ស័យថា ចេញពី​​​ក្រុម​មន្ត្រី​​​កោសល្យវិច្ច័យ​​​សាកសព​​នោះ នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា នេះ លោក​នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ត្រូវតែ​​ចាត់វិធានការ​យ៉ាង​ធ្ងន់​​បំផុត​​តាម​ផ្លូវច្បាប់ ទៅ​លើ​មន្ដ្រី​នគរបាល​កោសល្យ​វិ​ច្ច័​យ និង​បុគ្គល​នគរបាល​​ទាំងឡាយ​ណា​​ពាក់ព័ន្ធ ។

លោក​ជួន សុវណ្ណ បាន​បញ្ជាក់​ថា «​ខ្ញុំ​កំពុង្យ​តាម​ស្រាវជ្រាវ​ចំពោះ​បុគ្គល​មន្ដ្រី​នគរបាល​ទាំងនោះ បើសិន​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​មែន ខ្ញុំ​មិន​​លើកលែង​ឱ្យ​​នោះ​ទេ គឺ​នឹង​ចាត់វិធានការ​តាម​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត មិន​លើកលែង​ឲ្យ​ឡើយ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​សព ហើយ​ក៏​វា​ប៉ះពាល់​ចំពោះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​មន្ដ្រី​នគរបាល​យើង​»​ ។

គួរ​បញ្ជាក់​ថា មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​​បាន​​​រិះគ​ន់ និង​មាន​កំហឹង​យ៉ាង​​ខ្លាំង នៅ​ពេល​ឃើញ​រូបភាព​សព​នាង​​សើយ​​អាវ ​ហើយ​បែរ​​យក​មក​បង្ហោះ​​ចែកចាយ​​គ្នាមើលទៅវិញ​ ។ មហាជន​ខ្លះ​ បាន​ខឹង​​ដោយនិយា​យ​​​ថា «​ពិ​ត​ជា​ហួសចិត្ត ខ្ញុំ​ពិត​ជា​ហួសចិត្ត​ដល់​មន្ត្រី​កោសល្យ​វិ​ច្ច័​យ ជា​ពិសេស​លោក​អ្នក​ថត​ហ្នឹង​តែ​ម្តង លោក​ឯង​ថត​អីចឹង​ហើយ ម៉េច​មិន​យក​អី​មក​បាំង​រូប​អាក្រាត​គ្នា​សិន រួច​ចាំ​ចែកចាយ​រូប​តាម​បណ្តារ​ព័ត៌មាន​ផ្សេង​ៗ ឬ​រុំ​សាកសព​រួច​ហើយ​បាន​គេ​អនុញ្ញាត្តិ​អោយ​អ្នកកាសែត​ចូល​ថត តែ​….. ហេតុ​អ្វី​ៗៗៗ លោក​ឯង​អត់​មាន​បងប្អូន ម្តាយ​ជា​ស្រី​ទេ​ឬ ​? ហេតុ​អី​បានជា​ឱ្យ​​បែកធ្លាយ​រូប​របស់​គាត់​​?

 

ប្រភព៖ kohsantepheapdaily

ផ្តល់មតិយោបល់ទីនេះ
SHARE