បទថ្មីរបស់លោក គូម៉ា កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេស យុវវ័យតែម្តង។ ដោយមានការចូលរួមសម្តែងពី ពិធីការិនី និងជាតារាសម្តែងគឺ កញ្ញា ណា សាឌី កំពុងតែធ្វើឲ្យមហាជន រំជួលចិត្តជាខ្លាំង ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់នាង នៅក្នុងបទចម្រៀងថ្មីរបស់លោក គូម៉ា។

ចំពោះការដឹកនាំសម្តែងសាច់រឿង ក៏ដូចជាអត្ថន័យបទចម្រៀង មនោសញ្ចេតនាដ៏មានអត្ថន័យ និង ជ្រាលជ្រៅ ហើយចាក់ដោតដល់បេះដូងអ្នកទស្សនាមួយនេះ ពិតជាធ្វើឲ្យអ្នកទស្សនាមិនខកបំណងឡើយ ជាមួយនឹងការបង្ហាញឲ្យឃើញយ៉ាងស្តែង ពីជីវិតស្នេហានាពេលបច្ចុប្បន្ន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំមើលហើយ ស្ទើរទប់ទឹកភ្នែកមិនបាន​ ចង់តែហូរចេញដោយមិនដឹងខ្លួន។

សូម្បីតែអ្នកសរសេរមើលហើយក៏ចង់ហូរទឹកដែរ ពីព្រោះវាដូចជារឿងពិតដែលបង្ហាញ ទិដ្ឋភាពបច្ចុប្បន្នអំពីយុវវ័យមួយចំនួនដែលមិនមានភាពទទួលខុសត្រូវ រឺការថែរក្សាមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សម្រួលអត្ថដោយ៖ ចំបុី

ផ្តល់មតិយោបល់ទីនេះ
SHARE