​បេក្ខនារី​ម្នាក់​មាន​ឈ្មោះ​ The Sacred Riana មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ ​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Asia’s Got Talent រដូវ​កាល​ទី​ ២​ ចូល​ដល់​សប្ដាហ៍​ទី​ ៣​ បាន​បង្ក​ឲ្យភាព​ភ្ញាក់​ផ្អើល​ដល់​គណៈកម្មការ​ទាំង៣ និង​ទស្សនិកជន​ជា​ខ្លាំង​ ពេល​ឡើង​មក​បញ្ចេញ​សមត្ថភាព​ ព្រម​ទាំង​កាយវិការ​ចម្លែកៗ ខុស​ពី​បេក្ខភាព​ដទៃ​ មិន​ខ្ចី​និយាយ​ស្ដី​ ឫ​ឆ្លើយ​តប ​ទៅនឹង​សំណួរ​របស់​គណៈកម្មការម្នាក់ណា​ឡើយ។

​បេក្ខនារី​ម្នាក់បានបញ្ចេញនូវកាយ​វិការ​បែប​ព្រឺៗ ប្លែកៗ ចម្លែកៗ​ ដែលមើលទៅគួរឲ្យខ្លាច ទោះជាគណៈកម្មការទាំង​៣​ បានសួរអី និយាយអី ក៏ទឹកមុខគាត់អត់ខ្វល់ សម្រាប់​ទស្សនិកជនវិញគឺ​ ផ្ទុះ​សំណើច​គ្រប់ៗគ្នា ពេញ​កម្មវិធី តែម្តង ចម្លែកអីតែគាត់មួយ គឺពូកែលេងទឹកមុខ។

សូមបញ្ចាក់ផងដែរថា វិញ្ញាសា​ដែល​ The Sacred Riana លើក​យក​មក​បង្ហាញ​លើ​ឆាក​ Asia’s Got Talent ឆ្នាំ​ ២០១៧​នេះ​ គឺ​សមត្ថភាពក្នុងការ​សម្ដែង​សៀកតែប៉ុណ្ណោះ។

ទីបំផុតការសម្តែងរបស់នាងក៏ទទួលបានជោគជ័យ​ ហើយនាងក៏​អាច​ឈាន​ទៅ​វគ្គ​បន្ត​ទៀតបានដែរ​ ដោយ​ទទួល​បាន​ “Yes” ដល់​ទៅ​៣ ពីគណៈកម្មការ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ sabay

ផ្តល់មតិយោបល់ទីនេះ
SHARE