ភ្នំពេញ៖ ទីតាំងផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យង ១កន្លែង ដែលមានស្តង់ដារ និងចុះបញ្ជីត្រឹមត្រូវ ដែលស្ថិតខណ្ឌសែនសុខ ត្រូវបានកម្លាំងចម្រុះរបស់គណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងបង្ក្រាប។ ប្រតិបត្តិការនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្ម យីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ (១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ប៊ួយ ហូ បានសុំច្បាប់ផលិតតែ២មុខប៉ុណ្ណោះ ប៉ុន្តែលួចផលិតច្រើនមុខ និងគ្មានស្តង់ដារត្រឹមត្រូវ រួមមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដោយពុំបានសុំចុះបញ្ជីផលិតផល (ចបផ) ជាមួយស្តង់ដារកម្ពុជាឡើយ។

 

លោកឧត្តមសេនីយ៍ ទូច យុទ្ធា សហការជាមួយ សមត្ថកិច្ចកាំកុងត្រូលផែស្ងួតភ្នំពេញ ដឹកនាំដោយលោក គង់ វុទ្ធី បានឆ្មក់ចុះធ្វើការពិនិត្យ សិប្បកម្មផលិតទឹកម្ទេស មួយកន្លែង ស្ថិតនៅចំណុចដីឡូលេខ ៣៤៤ តាមបណ្តោយផ្លូវលេខ ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្រោយត្រួតពិនិត្យបញ្ជាក់ឃើញថា ពុំមានច្បាប់អនុញ្ញាតិនោះឡើយ៕

ផ្តល់មតិយោបល់ទីនេះ
SHARE