ព្យុះ ដំរី បានធ្វើការ​វាយ​ប្រហារទៅ​លើ​ប្រទេស​វៀតណាមយ៉ាងធ្ងន់ធ្ងរ ហើយបានធ្វើឲ្យ​​មនុស្ស​យ៉ាង​តិច ១៩​នាក់ បានបាត់បង់ជីវិតនៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។

ព្យុះ ដំរី បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​សុក្រ​ម៉ោង៤ ធ្វើ​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​ជាង ១០០០​ខ្នង ហើយ​​ផ្ដួល​បង្គោល​ភ្លើង និង​ដើម​ឈើ​រាប់​រយ​ដើម។ មនុស្យ​យ៉ាង​តិច​ណាស់ ១២​នាក់​កំពុង​បាត់​ខ្លួន ឯ​ផ្ទះ ៣៧០​ខ្នង ត្រូវ​រលំ​ខូច​ខាត​ទាំង​ស្រុង។ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន ៣៣០០០​នាក់ ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​បណ្ដោះ​អាសន្ន។

ក្នុងនោះឥទ្ធិពល ព្យុះ ដំរី បាន​ធ្វើ​ឲ្យ​កប៉ាល់ ៦​គ្រឿង​លិច ​មនុស្ស ៦១​នាក់នាក់ កំពុងបាត់ខ្លួន មកដល់ពេលនេះក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ស្រង់​មនុស្ស ២៥​នាក់​ឲ្យ​រួច​ជីវិតហើយ ចំណែក​អ្នកដែលសេសសល់មិនទាន់រកឃើញនៅឡើយទេ។

សម្រួលអត្ថបទ៖ បុស្បាប៉ា
ប្រភព៖ news.sabay

ផ្តល់មតិយោបល់ទីនេះ
SHARE