លោក សៅ ឧត្តម ដែលជាបេក្ខជនមួយរូបដែលបានជាប់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodai Idol រដូវកាលទី១ ដែលបច្ចុប្បន្ននេះតារាចម្រៀងរូបនេះកំពុងតែជ្រកកោននៅក្នុងផលិតកម្ម ហង្សមាស ហើយមានបទជាច្រើនដែរគាត់បានច្រៀង ហើយពេលខ្លះក៏គាត់និពន្ធខ្លួនឯងផងដែរ។

ថ្មីនេះតារាចម្រៀងសម្លេងផ្អែមហើយស្រួយរូបនេះ បានចេញនូវ Cover មួយបទដែលមានចំណងជើងថា “ស្រក់ទឹកភ្នែកព្រោះអ្វី” ដែលស្តាប់ទៅពិតជាកំសត់និងលន្លង់លន្លោចខ្លាំងមែនទែន។ បទថ្មីនេះបានធ្វើឲ្យទស្សនិជនទាំងអស់ដែលបានស្តាប់មានការគាំទ្រយ៉ាងខ្លាំង មិនថាចាស់រឺ ក៏ក្មេងនោះទេ គឺគាត់មានការកោតសរសើរពីការច្រៀងដាក់មនោសញ្ចេតនាបានយ៉ាងល្អ ហើយធ្វើឲ្យអ្នកស្តាប់ដាក់អារម្មណ៍ទៅតាមបទចម្រៀងនឹងដែរ។

សូមទស្សនា និងចូលរួមស្តាប់ទាំងអស់គ្នា៖

សម្រួលអត្ថបទ៖ បុស្បាប៉ា

ផ្តល់មតិយោបល់ទីនេះ
SHARE