ភ្នំពេញ៖ បុរស​​ម្នាក់​​ទទួល​​រង​​ការ​​ចោទ​​ប្រកាន់ថា ចាប់រំលោភ​សេពសន្ថវៈ លើ​នារី​ម្នាក់​បាន​សម្រេ​ច​រហូត​ដល់​ទៅ​២​ដង គ្រា​ដែល​ខាង​ស្រី​ស្រវឹងមិនដឹងខ្លួន លុះ​ដល់ពេលដឹង​ខ្លួនទើប​ដឹង​ថា​​អស់​ព្រហ្មចារីយ៍ កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហេតុការណ៏នេះដែរបានកើតឡើងនៅ​ក្នុង​បន្ទប់ស្ថិត​​ភូមិ​ត្រពាំង​ក្រសាំង ស​ង្កា​ត់​ត្រពាំ​ង​ក្រសាំង ខណ្ឌ​ពោធិសែនជ័យ លុះដល់វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ ក៏បែក​ធ្លា​យ​រឿងចេញមក រួចក៏ប្តឹង​ប៉ូលិសឲ្យឃាត់​ខ្លួន​យុវជននេះតែម្តង។ បុរសជាប់​ចោទ​មាន​ឈ្មោះថា ពេជ្រ ឧត្តម អាយុ​២៦​ឆ្នាំ មុខ​របរ កម្មករ​រោង​ចក្រ ជា​មួយ​នារី​ខាង​លើ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ។ ចំណែកនា​រីរង​គ្រោះ​ឈ្មោះថា​ យ ស គ អាយុ២៣ឆ្នាំ មុខរបរ កម្ម​ការ​នី​រោង​ចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កា​ត់ត្រពាំង​ក្រសាំង ខណ្ឌពោធិសែនជ័យ។

បើតាមសម្ដីបុរស​ជាប់​ចោទបានឲ្យដឹង​ថា គ្រា​ដែល​នារី​ខាង​លើ​ហៅ​ខ្លួន​មក​កម្មវិធី ខួប​កំណើត មាន​ផឹក​សុី​ផង ខ្លួន​ស្រវឹង​ស្រឿង​ៗ ចប់​កម្មវិធី នារី​ខាង​លើ​បាន​ឃាត់​មិន​ឲ្យ​ទៅ បន្ទប់​ជួល​ឯ​ភូមិ​កំបូល​ឡើយ ឲ្យ​នៅ​ដេក​ស្នាក់​ក្នុង​បន្ទប់​របស់​នាង​មាន​គ្នា​សរុប​ចំនួន ៣​នាក់ លុះ​ដល់​យប់​ជ្រៅ​បន្តិច នាង​ដេក​បែ​មុខ​មក​រក​ខ្លួន​និយាយ​ត្រូវ​គ្នា ទើប​ហ៊ាន​​បោស អង្អែល​អារម្មណ៍​ដល់​កំពូល​សុំ​តាម​ត្រ​ង់ នាង​យល់​ព្រម ទើប​បាន​សម្រេច​ជា​លើក​ទី​១ លុះ​ដល់​ទៀប​ភ្លឺ បាន​សម្រេច​ជា​លើក​ទី២ ហើយ​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ជា​ធម្មតា ប៉ុន្តែ​សកម្មភាព​ខាង​លើ បែក​ធ្លាយ​ដល់ សាច់​ញាតិ​របស់​នាង​នៅ​ក្បែរ​នោះ ទើប​ឆោ​ឡោ​ប្តឹង​ប៉ូលិស​មក​ចាប់​ខ្លួន​តែ​ម្តង។ គាត់បានបន្តទៀតថា ខ្លួន​ពិត​ជា​បាន​រួម​ភេទ​ជា​មួយ​នារី​ខាង​លើ​បាន​សម្រេច ២​ដង​ក្នុងមួយ​យប់​មែន គ្រា​ដែល​ដេក​ក្នុង​បន្ទប់​ជា​មួ​យ​គ្នា ហើយ​មុន​នឹង​ខ្លួន​ហ៊ាន​ធ្វើ​បែបនេះ​សុទ្ធ​តែ​មាន​ហេតុ​ផល ខ្លួន​បាន​សុំ​រួម​ភេទ​ត្រឹម​ត្រូវ មិន​មែន​ចាប់​បង្ខំ​ឡើយ។

ចំណែកឯនារីរងគ្រោះ​វិញបាន​ឲ្យ​ដឹង​ថា ខ្លួន​ទើប​មក​ធ្វើ​ការងារ​រោង​ចក្រ​ជា​មួយ​បុរស​ខាង​លើ បាន​ជាង​១​ខែ មក​ហើយ ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ជិត​ស្និត​ជា​មិត្តភ័ក្ររួ​ម​ការងារ​នោះ​បាន​៤​ថ្ងៃ លុះ​មក​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នាង​បាន​ធ្វើ​ពិធី​ខួប​កំណើត​ផ្ទាល់​ខ្លួន ក៏​បាន​ហៅ​បុរស​ខាង​លើ មិត្ត​ភ័ក្រ​ប្រុស​ស្រី បង​ប្អូន​សរុប​គ្នា​៦​នាក់ ហូប​ចុក ផឹក​ស្រា​បៀ​មួយ​កេស ក៏​ប៉ុន្តែ មនុស្ស​ទាំង​៦​នាក់​ដែល​ចូល​រួម​កម្ម​វិធី​ខួប​កំណើត​នោះ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ផឹក​ឡើយ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​សប្បាយ នាំ​គ្នា​ជួប​ជុំ លុះ​ដល់​វេលា​ម៉ោង​១០​យប់ ចប់​កម្ម​វិធី​មិត្ត​ភ័ក្រ ស្រវឹង​ស្រឿង​ៗ ចាក​ចេញ​ទៅ​អស់ នៅ​សល់​ក្នុង​បន្ទប់​គ្នា​៣​នាក់ រូប​នាង​មិត្ត​ស្រី​ម្នាក់​ទៀត និង​បុរស​ខាង​លើ ស្រវឹង​ទៅ​ហើយ ក៏​នាំ​គ្នា​ដេក​ទាំង​៣ នាក់​ក្នុង​បន្ទប់​តែ​មួយ ដោយ​សារ​នាង​ត្រូវ​ជាតិ​ស្រវឹង​វិលៗ​ផង ដល់​វេលា​ម៉ោង​១១​យ​ប់ បុរស​រូប​នេះ បាន​សរសៀ​មក​ដេក​ក្បែរ​ហើ​យ​ឱប​ថើប​អង្អែល​នាង រួច​សម្រាត​ខោ រួម​ភេទ​បាន​សម្រេច​ម្តង ហើយ​ដេក​បន្ត​ធ្វើ​មិន​ដឹង លុះ​រហូត​ដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆិ​កា ឆ្នាំ២០១៧ បុរស​ខាង​លើ​រួម​ភេទ​បាន​សម្រេច​ជា​លើ​ក​ទី​២ ហើយ​ដេក​ដល់​ភ្លឺ ទើប​ងើប​ទៅ​បន្ទប់​ជួល​របស់​គេ​នៅ​ឯ​ភូមិ​កំបូល​វិញ។ គាត់បានបន្តទៀតថា ខណៈ​ដែល​បុរស​ខាង​លើ​រួម​ភេទ​បាន​ម្តង​ហើយ​ម្តង​ទៀត ខ្លួន​ដឹង​ដែរ ​តែ​អារម្មណ៍​ទន់​ដៃ​ទន់​ជើង ដោយ​សារ​ស្រវឹង​ស្រា​រហូត​ដល់​ស្វាង ទើប​ដឹង​ថា​អ្វី​ៗ​គ្រប់​យ៉ាង អស់​រលី​ង នៅ​ពេល​នេះ​ម្យ៉ាង​ភាព​ឈឺ​ចាប់​ទ្រាំ​លែ​ង​បាន ពេល​ដែល​បង​ប្អូន ស្នាក់​នៅ​បន្ទប់​ក្បែរ​នោះ​ចាប់​សួរ​ក៏​ទម្លាយ​រឿង​ប្រាប់ លុះ​មក​ដល់​រសៀ​ល​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ឆ្នាំ២០១៧ ម្សិលមិញនេះ​ប្តឹង​ប៉ូលិស​ចាប់តែ​ម្តង។

ប្រភព៖ jongruk

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ