ខេត្តព្រះវិហារ ៖ ករណីមានតាចាស់ម្នាក់មានអាយុ​៦៧​ឆ្នាំទៅហើយ បានប្រព្រឹត្តរឿងដែលមិនគួរឲ្យជឿ ​ដែលរំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រីម្នាក់នៅក្នុងចម្ការ​អំពៅ​ ដែលស្ថិតនៅសង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ។ បុរស​ចំណាស់​ខាងលើមាន​ឈ្មោះ ដួង សំ អាយុ​៦៧​ឆ្នាំ ចំនែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ម​.​ស​.​ព អាយុ​១០​ឆ្នាំ រស់នៅ​ភូមិជាមួយក្មេងស្រីខាងលើ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា​ ឪពុក​ម្តាយ​ជន​រង​គ្រោះ​មិននៅផ្ទះដោយមានភារកិច្ចទៅ​ច្រូតស្រូវ ​ហើយឲ្យកូនស្រីនៅ​ចាំផ្ទះ ​គ្រាដែលឪពុក​ម្តាយមិននៅផ្ទះ​ក្មេង​ស្រីខាងលើ​ក៏​បាន​ដើរទៅ​សុំ​អំពៅ​បុរសចាស់នោះនៅឯផ្ទះ​របស់គាត់ដែល​នៅ​ជិត​គ្នា ក្រោយមកបុរសចាស់នោះ​ក៏​បាននាំក្មេង​ស្រីខាងលើ ទៅ​ក្នុង​ចម្ការ​អំពៅ​ហើយក៏បាន​សុំ​ក្មេង​ស្រី​រង​គ្រោះ​រួម​ភេទ​ជាមួយ តែ​ក្មេង​ស្រី​នោះ​​មិន​ព្រម​ បន្ទាប់​មក​បុរសចាស់នោះ​ក៏​សម្រេចចិត្ត​ចាប់​ដោះ​សម្លៀក​បំពាក់​ក្មេង​ស្រី​នោះទាំងកំរោល ​ហើយ​រំលោភ​ភ្លាមៗតែ​ម្តងរហូតទាល់តែបានសម្រេច។

ក្រោយពីចាប់បានជនសង្ស័យ ហើយក៏បានសួរនាំរួចមកជនសង្ស័យបាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន តែ​ពុំ​បាន​ស៊ីជម្រៅ​នោះ​ទេ ៕ ពេលនេះជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការ​ ដើម្បី​ចាត់វិធានការ​បន្តទៀត ៕

សម្រួលអត្ថបទ៖ បុស្បាប៉ា
ប្រភព : កោះសន្តិភាព

ផ្តល់មតិយោបល់ទីនេះ
SHARE