បរទេស៖ សហរដ្ឋអាមេរិក​នឹងបញ្ជូន​ក្រុមយន្តហោះ​ចម្បាំង​បំបាំងកាយចំនួន ០៦គ្រឿង ធុន F-22 ទៅកាន់ប្រទេស​កូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធ​រួមគ្នានៅព្រឹក​ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមសារព័ត៍មានរបស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា យន្តហោះចម្បាំង​ដ៏ទំនើបរបស់​អាមេរិកខាងលើ​ គឺបានឈរជើងនៅកោះ​អូគីណាវ៉ា នៅក្នុងប្រទេស​ជប៉ុន ហើយនឹងត្រូវបញ្ជូន​មកកាន់​កូរ៉េខាងត្បូង សម្រាប់ការធ្វើ​សមយុទ្ធរយៈពេល ​​០៥ថ្ងៃចាប់ផ្តើម​ពី​ថ្ងៃទី០៤ ខែធ្នូខាងមុខនេះ។

គួររម្លឹកថា ប្រទេសកូរ៉េខាងជើងបានស្ងប់ស្ងាត់ការបាញ់នូវមីសីុលមួយរយះ ដោយសំងំផលិតនូវនាវាចម្បាំងដែលអាចផ្ទុកមីសុីលប៉ាលីស្ទិច និងអាវុធនុយកេ្លអ៊ែរបានច្រើនប្រភេទ។ ប៉ុន្តែក្រុមអ្នក​អង្កេតរបស់ប្រទេសកូរ៉េខាងត្បូង ធ្លាប់បានសន្និដ្ឋាន​ថា កូរ៉េខាងជើងនឹងធ្វើតេស្តអាវុធនុយកេ្លអ៊ែរ​បន្ថែមទៀត ​នៅអំឡុងមុខដំណាច់​ឆ្នាំ២០១៧នេះ៕

សម្រួលអត្ថបទ៖ បុស្បាប៉ា

ផ្តល់មតិយោបល់ទីនេះ