រាជធានីភ្នំពេញៈ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ រហូតមកដល់ពេលនេះនៅមុខផ្សារកាណាស៊ីធី ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ​ ញ៉ូម៉ីងដា ស្ថិតនៅ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ប្រមាណ​ជាង៤០០០នាក់ បាន​ផ្ទុះកូដកម្ម ទាមទារលក្ខខណ្ឌប្រយោជន៍កម្មករ និងទូទាត់លុយ ផ្សេងៗជូនកម្មករ ក្រោយពីមានកាផ្លាស់ប្តូរថៅកែថ្មី ដោយមិនទាន់បានទូទាត់ ប្រាក់ជូនពួកគាត់។ កូដកម្មនេះឈានទៅដល់បិទកំណាត់ផ្លូវវេងស្រេងទាំងស្រុងរាប់ម៉ោង​របស់កម្មករខាងលើនេះ។

សូមបញ្ចាក់ផងដែរថា៖ យោងតាមប្រភពកម្មករទាំងអស់បានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីមានការផ្លាស់ប្តូរថៅកែក្រុមហ៊ុន ហើយថៅកែថ្មី ប្តូរឈ្មោះរោងចក្រ ពីញ៉ូម៉ីងដា មក ឈ្មោះ ម៉េង ដា ហ្វូត វៀរអ៊ីន ( E V C ) គ្រប់គ្រងដោយថៅកែវៀតណាមវិញ  ព្យាយាមរំសាយ រំលាយកម្មករចាស់ចោល ដោយមិនបានទូទាត់ប្រាក់ឈ្នួលដាច់ស្រេច លុយអត្ថប្រយោជន៍ លុយអតីតភាពការងារផ្សេងៗជូនកម្មករ ជាមុន ទើបកម្មករជាង៤០០០នាក់ទូទាំងរោងចក្រ ប្រមូលផ្តុំគ្នាធ្វើកូដកម្ម ទាមទារ លក្ខខណ្ឌប្រយោជន៍៕

ប្រភព៖ amapapa

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ