ក្រសួងធានធានទឺក​ និងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ចំពោះឥទិ្ធពលនៃខ្យល់មូសុងឥសាន ឥលូវនេះកំពុងតែបង្កើនឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា ដែលអាចធ្វើឲ្យអាកាសធាតុមានភាពត្រជាក់ខ្លាំងនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញផងដែរ។

យោងតាមការព្យាករណ៍របស់ ក្រសួងធានធានទឺក​ និងឧតុនិយម បានបង្ហាញថាស្ថានភាពចុះត្រជាក់នេះនឹងមានឥទ្ធិពលចាប់ពីថ្ងៃទី ០៨ ដល់ ១៤ ខែធ្នូខាងមុខនេះដែលបានធ្វើឲ្យសីតុណ្ណភាព ចុះត្រជាក់ខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនមានដូចជា៖ មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស្ថិតក្នុងចន្លោះសីតុណ្ណភាពពី ១៦ ដល់ ១៨ អង់សាសេ។ ចំនែករាជធានីភ្នំពេញវិញ ធ្លាក់មកត្រឹមចន្លោះ ១៩​ ដល់ ២១ អង់សាសេ។

ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងៗវីរះកងទ័ពដែលស្ថិតជួរបន្ទាត់ព្រំដែន និងនៅតាមជួរភ្នំ ជ្រាបជាដំណឹង។

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ