មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ឧស្សាហកម្ម និង​អាជ្ញាធរ​ស្រុក​បាទី បានចុះទៅបង្រ្កាបទីតាំងផលិតស្ករ​ត្នោតក្លែងក្លាយ ច្នៃ​ពី​ស្ករស​និង​​ប្រេងឆា​ ដែលស្ថិតនៅឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា ទីតាំងផលិតស្ករ​ត្នោតក្លែងក្លាយនោះត្រូវមន្រ្តីជំនាញចាប់បាន ៣៥កន្លែង ដោយពួកគេផលិតដោយការកៃច្នៃពីស្ករស និងប្រេងឆាមកលាយចូលគ្នា រួចដឹងយកទៅចែកចាយនៅលើទីផ្សារផេ្សងៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ តាមសម្តីមន្រ្តីជំនាញបានបន្ថែមទៀតថា ទីតាំងផលិតស្ករ​ត្នោតក្លែងក្លាយនេះ ត្រូវបានគេបញ្ជូនយកទៅលក់នៅលើទីផ្សារមួយចំនួននៅរាជធានីភ្នំពេញរួចទៅហើយ មានដូចជា៖ ផ្សារដេប៉ូ និងផ្សារច្បាអំពៅ។

គួររម្លឹកផងដែរ​ថា ចំពោះ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយមួយនេះ​​ អាជ្ញាធរខេត្តតាកែវ​ធ្លាប់បាន​ចុះត្រួតពិនិត្យ​​ទៅដល់កន្លែង ហើយបានដាក់លក្ខខណ្ឌផេ្សងៗដល់ម្ចាស់​សិប្បកម្ម​ផងដែរ ប៉ុន្តែត្រូវបាន​បែក​ធ្លាយដោយ​មន្ត្រី​ជំនាញ​យក​លុយ​ជា​ច្រើន​ប្រចាំខែ​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំង​នោះ​បាន​ធ្វើឲ្យ​មានការ​សង្ស័យ​ពី​ភាព​មិន​ស្របច្បាប់​នៃ​ដំណើរការ​សិប្បកម្ម​មួយ​នេះ ពិសេស​ការផលិត​នេះ​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង៕

នៅពេលនេះមន្ទីរ​ឧស្សាហកម្ម សម្រេចចិត្តផ្អាកទីតាំងផលិតស្ករ​ត្នោតក្លែងក្លាយមួយរយះពេលសិន ដោយត្រូវ​យក​ស្ករ​ត្នោត​ទាំង​នោះ​ទៅ​ពិនិត្យម្តង​ទៀត ហើយ​នឹង​ចាត់​ការ​លើទីតាំងផលិតស្ករ​ក្លែងក្លាយ​​ទាំង​ ៣៥ កន្លែង​នោះតែម្តង៕

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ