ខេត្តត្បូវឃ្មំុ ស្ត្រីម្នាក់ត្រូវបានថ្ម ១ដុំធំខ្ទាតចេញពីការបំផ្ទុះថ្មនៅក្នុងការដ្ឋានមួយកន្លែងកាលពីវេលាម៉ោង ១១ និង ១៥នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលគេបានដឹងថាជាការដ្ឋានរបស់លោកឧកញ៉ា លោក លឹម ប៊ុណ្ណា ឈ្មួញឈើដ៏ល្បីប្រចាំខេត្ត ត្បូងឃ្មំុ ដែលបណ្ដាលឲ្យហើរទៅធ្លាក់ចំក្បាលស្រ្តីរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗតែម្តង ខណះស្រ្តីនោះដើរទៅយកបាយឲ្យប្តីនៅឯស្រែចម្ងាយជាង ១គីឡូម៉ែត ពីការដ្ឋាន។ 

សពស្ត្រីរងគ្រោះឈ្មោះ ខេង សំណាង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុក.ខេត្តត្បូងឃ្មុំ។ ហើយរហូតមកដល់ពេលនេះ ម្ចាស់ការដ្ឋានខាងលើដែលគេស្គាល់ឈ្មោះ ឧកញ៉ា លឹម ប៊ុណ្ណា អតីតជាឈ្មួញឈើដ៏ល្បី និងបច្ចុប្បន្នក៏ជាឈ្មួញរកស៊ី​ដ៏មានឥទ្ធិពលនៅក្នុងទឹកដីខេត្តត្បូងឃ្មុំនោះ នៅមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើយទេ។

សម្រួលអត្ថបទ៖ HBN
ប្រភព៖ TVFB

ផ្តល់មតិយោបល់ទីនេះ
SHARE