ខេត្តកំពត ៖ មានករណីក្មេងប្រុសម្នាក់ប៉ុនប៉ងចាប់រំលោភក្មេងស្រីសតិមិនគ្រប់ ដែលមានអាយុ១៤ឆ្នាំមិនបានសម្រេច ដែលហេតុការណ៍ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើគឺជាករណីឃាតកម្មគិតទុកមុន ដែលជនដៃដល់ ជាក្មេងអាយុទើបតែ១៤ឆ្នាំ បានប៉ុនប៉ងចាប់រំលោភក្មេងស្រី អាយុ១៤ឆ្នាំដូចគ្នា ដែលជាមនុស្ស.គនិងមានសតិមិនគ្រប់ តែមិនសម្រេចនោះទេ ក្រោយមកជនសង្ស័យក៏ខឹងសម្បារ ក៏រត់ទៅយកកាំបិត មកកាប់ទៅក្មេងស្រីរងគ្រោះក្នុងបំណងសម្លាប់បំបិទមាត់ចោលតែម្តង តែមិនស្លាប់។

 

ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ខ អាយុ១៤ឆ្នាំ ជាមនុស្សគថ្លង់ ហើយសតិមិនគ្រប់ រីឯជនដៃដល់ ឈ្មោះ អាន ដែន ហៅប៉ាវ ភេទប្រុស អាយុ១៤ឆ្នាំដូចគ្នា បានកាប់មកជនរងគ្រោះរបួស៣កន្លែង ចំកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង បានធ្វើឲ្យក្មេងស្រីរងគ្រោះរបួសធ្ងន់ធ្ងរ។

 

ក្រោយពីចាប់បានជនសង្ស័យ ហើយក៏បានសួរនាំរួចមកជនសង្ស័យបាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ពេលនេះជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការ​ ដើម្បី​ចាត់វិធានការ​បន្តទៀត ៕

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ
SHARE