ខេត្តក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៦និង១៨នាទីយប់ ដែលមានម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ក្នុងល្បឿនយ៉ាងលឿន ក៏បានបុករថយន្តធុនធំម៉ាកយីឌុកពីក្រោយពេញទំហឹង តែម្តងដែលបណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ភ្លាមៗ។ ហេតុការណ៍នេះស្ថិតម្តុំស្រែសង្កែ ភូមិសំបួរ​សង្កាត់ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

តាមសម្តីអ្នកភូមិដែលបានឃើញជនរងគ្រោះទាំង៣នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជីះក្នុងល្បឿនលឿនដោយមិនបានមើលផ្លូវខាងមុខ ក៏ជ្រុលទៅបុកនឹងគូថរថយន្តធន់ធំ ម៉ាកយីឌុក ដែលកំពុងចតស្ងៀម ដែលបណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗតែម្តង។

មកដល់នេះសមត្ថកិច្ចបានធ្វើនាំយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រោះសិន ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ