ចោមចៅ ៖ មានក្រុមក្មេងស្ទាវទំនើងមួយក្រុមបានស្ទាក់​វាយ ក្រុមក្មេងស្ទាវមួយក្រុមទៀតដែលមានគ្នា​៤​នាក់​ ខណះពេលក្រុមក្មេងស្ទាវដែលមានគ្នា​៤​នាក់​ កំពុងតែរាំយ៉ាងសប្បាយរីករាយក្នុងកម្មវិធីតាំងពិព័រណ៍ ខ្មែរ​-​ថៃ ក្នុង​ដី​ឡូត៍​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧។

តាមប្រភពព័ត៍មានបានឲ្យដឹងថា ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង រីឯជនសង្ស័យដែលឃាត់ខ្លួនមានគ្នា២នាក់គត់ ដែលនៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​មើល​គេ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​-​ថៃ នៅ​ដី​វាល​ភូមិ​ខាងលើ និង​មាន​ក្លឹ​ប​រាំកម្សាន្តផងដែរ ប៉ុុន្តែត្រូវការទិញសំបុត្រដើម្បីអាចចូលរាំបាន ដោយសារតែក្លឹបមានភាពតូចចង្អៀតពេក ទើបពួកគេក៏សម្រេចចិត្តមិនទិញសំបុត្រចូលរាំ តែបែរជារាំនៅខាងក្រៅក្លឹបទៅវិញ។

ក្រោយមកក៏មានជនបង្កហេតុមានគ្នាប្រហែល៥​ទៅ​៦​នាក់​ឈរនៅពីមុខក្លឹប បានឈរសម្លឹកទៅកាន់ពួកគាត់ដោយកាយវិការដឺដង ប៉ុន្តែមិនមាន​វាយ​គ្នា​ឡើយ ។ ខណះពេលក្លឹបកម្សាន្តត្រូវបានបញ្ចប់ ​ភាគី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ចេញ​មក​ក្រៅ ស្រាប់តែ​ភាគី​បង្ក​បាន​នាំ​គ្នា​លោត​ធាក់​ម៉ូតូ​ពួក​គាត់​ដែល​កំពុង​បើក​ចេញ បណ្ដាល​ឲ្យ​ដួល​ហើយ​ភាគី​បង្ក​បាន​នាំ​គ្នា​ដេញ​វាយ​ភាគី​រង​គ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​២​ទៅ​៣​ដៃ​ម្នាក់​ៗ បណ្ដាល​ឲ្យ​រង​របួសស្រាល ហើយ​ម៉ូតូ​ខូចខាត​ស្តុ​ប​ខាង​មុខ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ចោម​ចៅ​២ ​ឃាត់​ខ្លួនបាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយពីបានសម្រុះសម្រួលគ្នាពិីសមត្ថកិច្ចរួចមក ភាគីរងគ្រោះបានឲ្យភាគីបង្កហេតុសង​ថ្លៃ​ជួសជុល​ម៉ូតូ​ដែល​ខូចខាត​ចំនួន​១០០​ដុល្លារ និង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំដើម្បីបញ្ចប់រឿង។

សម្រួលអត្ថបទ៖ HBN
ប្រភព៖ កោះសន្តិភាព

ផ្តល់មតិយោបល់ទីនេះ
SHARE