យោងទៅតាមគេហទំព័រផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល កំពុងតែប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ២០០នាក់បន្ថែម ដើម្បីយកមកបំពេញនូវមុខដំណែងផេ្សងៗ នៅតាមទីស្តីការ និងតាមបណ្តាមន្ទីររ៉ែ និង បណ្តាមន្ទីររាជធានីភ្នំពេញ ដែលមានមុខដំណែងដូចជា៖

  1. ជំនួយការថ្នាក់ដឹកនាំ
  2. ជំនួយការអង្គភាពដែលមានជំនាញ ឫចំណេះដឹងផ្អែករដ្ឋបាល សេដ្ឋកិច្ច-គណនេយ្យ និតិសាស្រ្ត និងជំនាញផេ្សងៗដែលទាក់ទងនឹងវិស័យ រ៉ែ ថាមពល និងប្រេងកាត
  3. អ្នកធ្វើអនាម័យ សន្តិសុខ និងអ្នកបើកបរ

ដូច្នេះប្រសិនបើបងប្អូនទាំងអស់មានចំណាប់អារម្មណ៍នូវមុខងារខាងលើ សូមទាញយកពាក្យតាមរយះវិុបសាយផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល (www.mme.gov.kh) ឬ តាមរយះទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ក្រសួង (www.facebook.com/MMEcambodia) សូមអរគុណ។


សម្រួលអត្ថបទ៖ HBN
ប្រភព៖ ក្រសួងរ៉ែ និងថាមពល

ផ្តល់មតិយោបល់ទីនេះ