​នៅព្រឹកថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៧​នេះ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ​ បានបើកសវនាការជាអសាធារណ:​ កាត់ទោសបុរសជនជាតិជប៉ុនម្នាក់ និងជនជាតិខ្មែរប្រុសស្រី ២នាក់​ ពីបទនាំស្ត្រីខ្មែរទៅលក់​ ឲ្យផ្ទះបននៅប្រទេសជប៉ុន​ ដើម្បីបម្រើសេវាផ្លូវភេទ។

យោងតាមសមត្ថកិច្ចនៃមន្ទីរប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់បាន បានសារភាពនៅក្នុងសវនាការថា ពួកគេពិតជាបាន ប្រកាសជ្រើសរើស និងបញ្ជូននារីរងគ្រោះ ចំនួន ១០នាក់ទៅប្រទេសជប៉ុនពិតមែន ដោយបានសន្យានឹងផ្តល់ការងារដល់ស្រ្តីរងគ្រោះ​នៅប្រទេសជប៉ុន​ ដែលមានប្រាក់ខែចាប់ពី​ ៣៥០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុង១ខែ។​

មកដល់ពេលនេះ សំណុំរឿងបានមកដល់ដៃតុលាហើយ ប៉ុន្តែតុលាការសម្រេចចិត្តលើកពេលទៅបន្ដសវនាការនៅពេលក្រោយទៀត៕

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ
SHARE