ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី៤ ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទឆក់មួកកាតិប ស្ថិតភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ជនសង្ស័យទាំង២នាក់មានឈ្មោះ ១-ក្រិត វណ្ណថី ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស។ ២-ផាត់ យូហាន ប្រុសអាយុ ១៧ឆ្នាំ មុខរបរ សិស្ស។ វត្ថុតាងដកហូតម៉ូតូ ០១ គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ សេរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DM-2646 ។ 

ហេតុការណ៍នេះបានកើតឡើង ដោយជនសង្ស័យបានធ្វើសកម្មភាពឆក់មួកពីជនរងគ្រោះ នៅផ្លូវលេខ ២១៤ សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រួចបានបើកបរម៉ូតូរត់គេចខ្លួន ពេលនោះ ជនរងគ្រោះ បានជិះម៉ូតូតាមពីក្រោយរួចស្រែកថាចោរៗ មកដល់ចំណុចខាងលើ កម្លាំងល្បាតរបស់អធិការ ដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងដកហូត បានប្រគល់អោយទៅកម្លាំងអធិការដ្ឋានខណ្ឌ ដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

សម្រួលអត្ថបទ៖ HBN

ផ្តល់មតិយោបល់ទីនេះ
SHARE