សេអ៊ូល៖ យោងតាមប្រភពពីទីភ្នាក់ងារសារពត៌មាន Sputnik ចុះផ្សាយនៅថ្ងៃទី ៤ ធ្នូ ២០១៧ម្សិលមិញនេះ បានអោយដឹងថា ភាព​តានតឹង​វាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បាន​កើនឡើង​ស្ទើ​ដល់​ចំណុចកំពូល​ហើយ បន្ទាប់ពីយន្តហោះ​បំបាំងកាយ ៦​គ្រឿង​របស់​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​បង្ហាញ​កម្លាំង​របស់ខ្លួន បន្ទាប់ពី​ការសាកល្បង​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប Hwasong-15 ដែលមាន​កម្លាំង​ដ៏​ខ្លាំងក្លា ខណៈដែល​កូរ៉េខាងជើង បាន​និយាយថា ខ្លួន​អាច​វាច​កម្ទេច​សហរដ្ឋ​អាមេរិក បាន​ដោយ​ស្រួល​តាមរយៈ​ការប្រើ​មី​ស៊ី​ល​របស់ខ្លួន​។​ មិនតែប៉ុណ្ណោះ អាមេរិក នៅមានគម្រោងបញ្ជូន​យន្តហោះ​បំបាំងកាយ​បន្ថែមទៀត នៅ​ថ្ងៃ​ចន្ទ​ ម្សិលមិញនេះ ​ហើយវាគឺជា​ការបង្ក​ហេតុ​ធ្ងន់ធ្ងរ​បំផុត និង​ជា​សកម្មភាព​កំពុងតែ​បង្ក​សង្គ្រាម​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បានអោយដឹងថា ប្រធានាធិបតី​អាមេរិក​លោក​ដូ ណា​ល់​ត្រាំ និង​ក្រុម​រដ្ឋបាល​របស់លោក កំពុង​ស្នើ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា នៅ​ឧបទ្វីប​កូរ៉េ​ហើយ​។ អ្នកនាំពាក្យ​របស់​កូរ៉េខាងជើង​បាន​ពិពណ៌នា​លោក ត្រាំ​ថា​ជា ជា “​បិសាច​នុយក្លេអ៊ែរ​” និង “​ជា​មេ​រំខាន​ដល់​សន្តិភាព​ពិភពលោក​” ។​

សូមបញ្ចាក់ផងដែរថា៖ ភាពតានតឹងរវាងកូរ៉េខាងជើង-អាមេរិក កំពុងឈានទៅរកចំណុចក្ដៅដល់កំពូល និងកាន់តែខិតជិតសង្គ្រាមលោកផងដែរ បន្ទាប់ពី​កូរ៉េខាងជើង​គិតតែ​ឌឺ រីឯ​អាមេរិក​ក៏​កាន់តែ​ផ្គើន​បញ្ជូន​យន្តហោះ​ចម្បាំង យន្តហោះ​ស៊េរី​ទំនើប យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយ​ក្លេរ​អ៊ែរ យន្តហោះ​បំបាំងកាយ នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក នាវាមុជទឹក​នុយក្លេអ៊ែ​រ​ខ្នាត​យក្ស ខែល​ការពា​មី​ស៊ី​ល កងទ័ព​របស់​សិប​នាក់ និង​សម្ភារៈ​ធ្វើសង្គ្រាម​ជាច្រើន​ទៀត ខណៈដែល​ភាព​តានតឹង​ជាមួយ​ប្រទេស​ឯកោ​មួយ​នេះ​។

ប្រភព៖ tvkhmer

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ