តារាប្រុសស្អាតលោក អេនឌី ដែលជាតួសម្តែង និងជាតួថតស្ពតផងដែរនោះ ជាពិសេសមានមហាជាច្រើនបានស្គាល់រូបគាត់តាមរយះការថតស្ពតដែលសម្បូរដោយ ឈុតស្នេហា រោលរាល លាយឡំជាមួយតួស្រីស្អាតៗជាច្រើន។

ជាក់ស្តែងកាលពីកន្លងទៅនេះលោក អេនឌី បានចេញនូវ មួយបទដែលមានចំណងជើងថា៖ «នឹកបង ៥០ភាគរយ» ដែលធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រយ៉ាងខ្លាំង ក៏ព្រោះមានឈុតឆាកក្តៅសាច់ អោបថើប យ៉ាងស្អិតរមួត ជាមួយតួស្រី៣នាក់ សុទ្ធសឹងតែជាតារាស្រីល្បីៗស៊ិចស៊ី មានដូចជាអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា និងកញ្ញាពេជ្រ អាវីហ្សាផងដែរ។

ពេលនេះលោក អេនឌី កំពុងតែត្រៀមចេញ MV បទចម្រៀងថ្មីមួយបទទៀត ដែលចូលរួមសម្តែងជាមួយតួ កែវ ស្រីនាង ។ ក្នុងនោះផងដែរតាមរយៈរូបថតមួយចំនួន នៅក្នុងMVថ្មីនេះ បើយើងសង្កេតឃើញថាមាន ឈុតឆាក រោលរាលក្តៅសាច់ជាច្រើនជាងមុនទៅទៀតនៅក្នុង MV ថ្មីមួយនេះ ហើយក៏មិនចាញ់MV ចាស់ប៉ុន្មានដែរ ឬអាចសន្មតថាមានឈុតឆាកខ្លះអាចលើសពី MV ចាស់ថែមទៀតផង៕

សម្រួលអត្ថបទ៖ សីហា

ផ្តល់មតិយោបល់ទីនេះ
SHARE