បរទេស៖ Manchester United បានព្រមព្រៀងគ្នារួចរាល់ហើយក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិឈីលី ALEXIS SANCHEZ​​ ពី ក្លឹបAsernal ក្នុងការដោះដូរជាមួយនឹងខ្សែបម្រើសញ្ជាតិអាមេនី​ Henrikh Mkhitaryan​ ដោយមិនមានតម្លៃខ្លួន។

ALEXIS SANCHEZ​​ បានសម្រេចចិត្តចូលរួមជាមួយក្លឹប Manchester United ដែលត្រូវបានចុះកុងត្រារយះ ៤​ឆ្នាំ​កន្លះ​ ដោយ​ទទួល​បាន​តម្លៃ​ពលកម្ម​ ១៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ (ប្រាក់​ដុល​ក្រោយ​បង់​ពន្ធ​រួច)។ គួរម្លឹកថា អតីតខ្សែប្រយុទ្ធ ក្លឹបAsernal ស៊ុត​បញ្ចូល​ទី​៨០​គ្រាប់​ ចាប់តាំងពីបានចូលរួមជាមួយ ក្លឹបAsernal​ នៅឆ្នាំ២០១៤។

សម្រួលអត្ថបទ៖ សីហា
ប្រភព៖ Goal

ផ្តល់មតិយោបល់ទីនេះ
SHARE