កង​ទ័ព​កូរ៉េខាងជើង មាន​មោទនភាព​ខ្លាំង​ណាស់ ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​របស់​ពួកគេ ដោយ​នឹង​ស្ម័គ្រចិត្ត​​បូជា​ជីវិត ប្រសិន​បើ​សហរដ្ឋអាមេរិក សម្រេចចិត្ត​វាយប្រហារ​កូរ៉េខាងជើង។ ផ្ទុយទៅវិញ ការ​គំរាមកំហែង​នៃ​សង្គ្រាម​មួយ​នេះ មិន​អាច​បញ្ឈប់​កងទ័ព​កូរ៉េខាងជើង ពី​ការ​លេង​សើច​សប្បាយ​បាន​ឡើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ថត​រូប​ម្នាក់ គឺ​លោក Eric Lafforgue បាន​​បញ្ចេញ​​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ កងទ័ព​កូរ៉េខាងជើង​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន សើច​សប្បាយ ជិះ​ទោង​លេង​កម្សាន្ត និង ចូល​រួម​ទស្សនា​ការ​សម្ដែង​របស់​សត្វ​ផ្សោត​យ៉ាង​រីករាយ និង​មិន​ខ្វល់​អ្វី​ឡើយ នៅ​ឯ​ឧទ្យានជាតិ​មួយ នៃ​ទីក្រុង Pyongyang ស្រប​ពេល​ដែល​ស្ថានភាព កំពុង​តែ​តានតឹង​ខ្លាំង។

យ៉ាងណាក៏ដោយ កងទ័ព​កូរ៉េ​ខាងជើង ចំណាយ​ពេល​ហ្វឹកហាត់​ជាច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើ​យោង​តាម​អ្នក​ថតរូប​ខាងលើ។

គួរ​បញ្ជាក់​ថា សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ប្រហែល​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ ខណៈ​កងទ័ព​ជើងទឹក​អាមេរិក បាន​ចល័ត​មក​ដល់​ឧបទ្វីប​កូរ៉េខាងត្បូង​ហើយ កាល​ពី​ម្សិលមិញ​នេះ៕

ផ្តល់មតិយោបល់ទីនេះ
SHARE