យោង​តាម​គេហទំព័រ Living Asean ដែល​បាន​ចុះផ្សាយ កាល​ពី​ថ្ងៃ​ទី​១២ ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​មីយ៉ាន់ម៉ា បាន​ជាប់​លេខ​១ លើ​កំណត់ត្រា ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ក្ដៅ​ខ្លាំង​បំផុត ខណៈ ថៃ ជាប់​លេខ​២ វៀតណាម ជាប់​លេខ​៣ ឯ កម្ពុជា ជាប់​លេខ​៤។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់ ពី​លេខ​១ ដល់ លេខ​១០៖

#១ មីយ៉ាន់ម៉ា៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤៧,២​អង្សាសេ នៅ​ក្នុង​ក្រុង Myinmu កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧។

#២ ថៃ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤៤,៦​អង្សាសេ នៅ​ក្នុង​ខេត្ត Mae Hong Son កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។

#៣ វៀតណាម៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,៧​អង្សាសេ នៅ​ក្នុង​ស្រុក Con Cuong កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។

#៤ កម្ពុជា៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,៦​អង្សាសេ នៅ​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។

#៥ ហ្វីលីពីន៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២,២​អង្សាសេ នៅ​ក្នុង​ទីក្រុង Tuguegarao កាល​ពី​ថ្ងៃ​ខែ​ ខែ​ឧសភា ឆ្នាំ​២០១៧។

#៦ ឡាវ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤២​អង្សាសេ នៅ​ក្នុង​ក្រុង Thakhek កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។

#៧ ម៉ាឡេស៊ី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៤០,១​អង្សាសេ នៅ​ក្នុង​ក្រុង Chuping កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៧។

#៨ ឥណ្ឌូនេស៊ី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៩,៥​អង្សាសេ នៅ​លើ​កោះ Java កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

#៩ សិង្ហបុរី៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៧​អង្សាសេ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ២០១៧។

#១០ ប្រ៊ុយណេ៖ សីតុណ្ហភាព​ធ្លាប់​ឡើង​រហូត​ដល់​ទៅ ៣៥​អង្សាសេ នៅ​ក្នុង​រាជធានី Bandar Seri Begawan កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៧៕

ប្រភព៖ Livingasean

ផ្តល់មតិយោបល់ទីនេះ
SHARE