HP ជាក្រុមហ៊ុនផលិត Computer ដ៍ល្បីមួយក្នុងចំណោម brand ធំៗដូចជា Dell,Sony,ACER,…. ។ តែrank នៃការប្រើប្រាស់របស់ hp រាងថយចុះបន្តិចក្រោយពេលមានក្រុមអ្នកស្រាវជ្រាវផ្នែក Security បានរកឃើញថា នៅក្នុង Model មួយចំនួន របស់Hp មានផ្ទុក keylogger (script ចាំលួច data) ។ តែថ្មីនេះក្រុម HP បានពន្រឹងនូវផ្នែក Security ឡើងវិញជាថ្មីម្តងទៀត ហើយក៏បានបញ្ចេញនូវ Laptop ទំហំ 13.3 អីុង ដែលមានរាងស្តើង និងអាចបត់បានរហូតដល់ទៅ 360 ដីក្រេ លក្ខណះដូច Tablet បានថែមទៀតផង។

Laptop នេះបំពាក់ Processor CPU ប្រភេទ Intel 8th generation , RAM ,OS,Storage មិនទាន់ត្រូវបានបញ្ចាក់ពី HP នៅឡើយទេ តែអ្វីដែលលេចធ្លាយនោះគឺ វាមាន កំរាស់ត្រឹមតែ 13.6 mm និងទំងន់1.3kg សំរាប់ Display វិញ Touchscreen និង បង្ហាញរូបភាពកំរិត 4K HD។

 

ផ្តល់មតិយោបល់ទីនេះ
SHARE