ព្រឹត្តិការណ៏ក្នុងសង្គម៖

ភ្នំពេញ ៖ កាលពីម្សិលមិញនេះមានករណីគួរឲ្យរន្ធត់មួយ បានកើតឡើងទៅលើបុរសម្នាក់ដែលបានបើកបររថយន្តម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP 9719 ជារថយន្តបង្កហេតុបានបើកបរបុកគេបុកអើងតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតមកដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ។ បើតាមអត្តសញ្ញាណត្រូវបានគេស្គាល់ថាគឺជា លោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៅសកលវិទ្យាល័យកម្ពុជា។

តាមសម្តីរបស់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើបានបើកបុកគេដំបូងនៅម្តុំវត្តទួល ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចរហូតមកដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏បានបុករះប្រជាពលរដ្ឋតាមដងផ្លូវទៀត ហើយមិនឈប់ក៏បន្តបើករហូតមកដល់ម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ ហើយក៏បង្កជាអំពើហឹង្សាវាយ កម្ទេចរថយន្ត និងអ្នកបើកបរ ស្ទើរស្លាប់ស្ទើររស់ ក្រោយមកត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។

ក្រោយពីមានអំពើហឹង្សា វាយបំផ្លាញ រថយន្ត និងវាយអ្នកបើក រថយន្ត ឱ្យរបួសស្ទើរស្លាប់ ពេលនេះកំលាំង ជំនាញ កំពុង បើកការសើបអង្កេត និងស្រាវជ្រាវ រកមុខអ្នកបង្ក និងបំផ្លាញ រថយន្ត និងវាយអ្នកបើក យកមកសាកសួរនិងមានវិធានការ ទៅតាមផ្លូវច្បាប់ ។  ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង និង វីដេអូ ជនល្មើសដែលប្រើហឹង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ពីព្រោះវាជាអំពើឃោឃៅមួយដែលមិនទទួលយកបាន។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

វីដេអូសកម្មភាព៖ ប្រជាពលរដ្ឋឡោមព័ន្ឋចាប់វាយបុរសជាម្ចាស់រថយន្តស្ទើរក្ស័យ នៅផ្លូវ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក វេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨។ អានបន្ត៖ https://www.facebook.com/TVOfficialChannel/posts/806547106216982

Posted by TVFB on Sunday, March 11, 2018

ផ្សាយផ្ទាល់​៖​ ប្រជាពលរដ្ឋឡោមព័ន្ឋចាប់វាយបុរសជាម្ចាស់រថយន្តស្ទើរក្ស័យ ក្រោយបើករថយន្តបុករះម៉ូតូនឹងរថយន្តជាច្រើនគ្រឿងបណ្តាលអោយមនុស្សរបួសជាច្រើននាក់ ចុចអានបន្ត https://www.facebook.com/TVOfficialChannel/posts/806638316207861

Posted by TVFB on Sunday, March 11, 2018

សម្រួលអត្ថបទ ៖ សីហា
ប្រភព ៖ tvfb

ផ្តល់មតិយោបល់ទីនេះ
SHARE