ភ្នំពេញ ៖ មានករណីគួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១២និង ៣៥នាទីថ្ងៃត្រង់ បានធ្វើឲ្យបុរសម្នាក់បែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សៅ ខុន អាយុ៦០ឆ្នាំ មុខរបរ សន្តិសុខយាមនៅធនាគារមួយកន្លែង មានស្រុកកមណើត នៅភូមិខ្ពបរកា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1L-7468 មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនឆ្ពោះទៅធ្វើការនៅម្តុំចាក់អង្រែ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះជាមួយនឹងដៃចង្កូតម៉ូតូបណ្តាលដួលទៅនឹងថ្នល់ ហើយរថយន្តក្រុបបើកបរពីក្រោយក៏កិនបុរសខាងលើបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង រីឯអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយហេតុការណ៍បានកើតឡើង សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងដើម្បីយករថយន្តក្រុងនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

សម្រួលអត្ថបទ ៖ សីហា
ប្រភព ៖ postnews

ផ្តល់មតិយោបល់ទីនេះ