ភ្នំពេញ ៖ ក្រោយពីទទួលបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យតាមចាប់ជនបង្កហឹង្សា ទៅលើបុរសម្នាក់ដែលជាជនបង្កហេតុបើកបុករះម៉ូតូជាច្រើនគ្រឿង តាំងពីបណ្តាយផ្លូវនៅជិតវត្តដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវទៀតនោះ ដោយមិនឈប់ក៏បន្តដំណើរក៏ព្យាយាមបើករត់គេចបន្តរហូតមកដល់ម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូតាមទាន់​ ហើយក៏បានប្រើអំពើហឹង្សាទៅលើបុរសបង្កហេតុយ៉ាងដំណំ ស្ទើរក្ស័យជីវិត៕

ជាក់ស្តែងបើតាមរយះគណនីហ៊្វេសរបស់លោក ខាន់ ចាន់សុផលបានបង្ហោះរូបភាពនិងវីដេអូជាច្រើនពាក់ព័ន្ធនឹងរឿងខាងលើ ដើម្បីឲ្យសមត្ថកិច្ចធ្វើវែកមុខរកជនដែលប្រើអំពើហឹង្សារទាំងអស់មកកាត់ទោសទៅតាមផ្លូវច្បាប់។ នៅក្នុងសារនោះលោកបានសរសេររៀបរាប់ និងអះអាងថា ៖ “ឆ្លងកាត់ការ ស្រាវជ្រាវអង្កេតរឿងអស់ ១យប់១ព្រឹកនេះ
ឃើញថា លោក ស៊ុយ អត់មានបានបុកអ្នកណាស្លាប់ទេ ! ហើយគាត់ ក៏មិនបានផឹកស្រា ស្រវឹង ផងដែរ គឺដើមរឿង មានដូច តទៅ •
1. គឺ មានម៉ូតូ ១ក្រុមចេញពីហាងផឹកសុី ថ្ងៃត្រង់ ក៏ ជិះ រេចុះ រេឡើង ប៉ះនិង ឡានរបស់ លោកគ្រូ ស៊ុយ ហៅ (ស៊យ )
ក៏ គ្នាគេ និងបក្សពួក ស្រែកថាអោយឈប់ , ពេលនោះ លោក ស៊ុយ ហៅស៊យ គាត់ មិនបានឈប់ឡើយ ដោយ
ភាគីម្ខាងទៀត ស្រែក ឆោឡោ កាន់តែខ្លាំង មនុស្សម្នា
នៅក្បែនោះក៏នាំគ្នា ដេញ និងស្រែក បន្ត ធ្វើអោយ អ្នកបើកបរ កាន់តែមានការស្លន់ស្លោ ភ័យខ្លាំង បាត់បង់ម្ចាស់ការ ក៏បើកគ្មានទឹសដៅ រហូត បើកទៅមុខលែងរួច ត្រូវបាន មហាជន ស្រែកពាក្យចចាមរាមថា បុកគេស្លាប់ ហើយនាំគ្នា បង្កការប្រើអំពើហឹង្សា យ៉ាងសាហាវ ខ្វះការពិចារណា លោកលើកស៊ុយ ផងដែរ ។

ទាំងនេះជាមេរៀន និង បំរាម អោយមហាជន ឈប់ទៅ គ្រាន់តែឭគេថា ក៏នាំគ្នា ព្រួតវាយ សម្លាប់គេ បាត់ទៅហើយ ។ “

យ៉ាងណាមិញសមត្ថកិច្ច បានកំពុងតែប្រមូលនូវវីដេអូជាច្រើន ដើម្បីធ្វើសុើបអង្កេតយ៉ាងល្អិតល្អន់ជំុវុញការប្រើប្រាស់អំពើហឹង្សាមកលើបុរសបង្កហេតុ ស្ទើរក្ស័យជីវិតបែបនេះ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ខ្លោចផ្សា ខ្លាំងណាស់ ! ទាំងជនបង្ក និង ជនរងគ្រោះ ។ តើអ្នកណា ជាជនដៃដល់ ? ឮដំណឹងថា សមត្ថិកិច្ច ក្រសួងមហាផ្ទៃ កំពុង ប្រមូលរូបភាព អ្នកវាយ ជនបង្ក ដោយដុំថ្ម និង វាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ។

Posted by Khan Chan Sophal on Sunday, March 11, 2018

វិដេអូ នេះ គឺបានផ្ញើទៅដល់សមត្ថិកិច្ច ១ទៀតហើយ ! ជាគន្លឹះ កាន់តែច្បាស់ ក្នុងការចាប់ជនដៃដល់ និងរួមទាំងស្លាកលេខម៉ូតូ ក៏មានគ្រប់គ្រាន់ផងដែរ ។

Posted by Khan Chan Sophal on Monday, March 12, 2018

សម្រួលអត្ថបទ ៖ សីហា
ប្រភពដើម ៖ Khan Chan Sophal

ផ្តល់មតិយោបល់ទីនេះ
SHARE