ថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំប្រាប់ទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថាគ្រប់ថ្នាំដែលផ្សំនៅតាមមន្ទីរពេទ្យ រីឪសថស្ថានភាគច្រើនចាប់ពី ៦​ ទៅ ៧មុខ ដូចនេះសូមគ្រប់ឪសថស្ថាន រឺមន្ទីរព្យាបាលមេត្តាផ្សំថ្នាំទៅតាមស្តង់ដារទៅវីជ្ជាជីវៈ ពីព្រោះតែថ្នាំភាគច្រើនផ្សំចាប់ពី ២ ទៅ ៣មុខតែប៉ុណ្ណោះ។

ជាក់ស្តែងបើតាមរយះគណនីហ្វ៊េសប៊ុករបស់លោក Thach Heang បានសរសេររៀបរាប់ថា៖ “គ្មានវេជ្ជៈបញ្ជាណា ចេញអោយផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់៧មុខទេ អស់ហើយត្រឹម៣មុខ។ ផ្សំបានច្រើនជំនេញលុយច្រើន តែប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ឪសថស្ថានណាលក់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ពិនិត្យមើលថ្នាំនេះទៅដឹងខ្លួនឯងហើយ។”

ដូចនេះសូមបងប្អូនទាំងអស់មេត្តាជ្រាបជាដំណឹង ហើយក៏ជាចំណេះដឹងមួយសម្រាប់ការពារសុខភាពរបស់ខ្លួនយើង ជៀសវាការកើតជំងឺផេ្សងៗដោយសារតែផឹកថ្នាំច្រើន។

សម្រួលអត្ថបទ ៖ សីហា
ប្រភព ៖ Thach​ Heang

ផ្តល់មតិយោបល់ទីនេះ