កម្សាន្ត៖

កាលពីពេលថ្មីៗនេះលោក សេន រ៉ានុត បាននិពន្ធបទស្នាដៃថ្មីលើកដំបូងក្រោយបាត់មុខជាង១០ឆ្នាំពីពិភពសិល្បះ ហើយបទ​ដែលលោកបាននិពន្ធនេះ គឺមាន​ចំណង​ជើង​ថា «ក្រោយ​ខ្នង​បង អូន​យំ​ប៉ុន្មាន​ដង​ហើយ» ដែលជា​បទ​បែបមនោសញ្ចេតនា​ស្នេហា​ដែល​ភាគី​ខាង​ប្រុស​ត្អូញ​ត្អែរ ថ្ងូរ​អាណិត​ខាង​ស្រី ដែល​ជ្រុល​ស្រឡាញ់​ខ្លួន។ លោកបានបញ្ជាក់នៅលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «#សូមផ្ញេីរជូនបងៗ នឹងប្អូនៗទាំងអស់គ្នាស្តាប់លេងកំសាន្ត នឹងបងប្អូនដែលនៅនឹករលឹកដល់រូបខ្ញុំ🎶🎶🎶»

សូមបញ្ជាក់ផងដែរថា៖ លោក សេន រ៉ានុត ទទួលភាពល្បីរន្ទឺយ៉ាងខ្លាំងកាលពីអំឡុងឆ្នាំ២០០០ជាងមក ខណៈបទដែលធ្វើអោយអ្នកគាំទ្រចង់ចាំលោកមិនភ្លេចគឺបទ “កំផែងវណ្ណៈ” ផ្តាល់តែម្ដងនៅផលិតកម្មរស្មីស្ទឹងសង្កែរ។ ហើយបច្ចុប្បន្ន លោក សេន រ៉ានុត កំពុងស្ថិតនៅសហរដ្ឋ​អាមេរិក​ ដោយបានទៅរស់ទៅទីនោះរយៈ​ពេល​ជិត១០​ឆ្នាំ​ហើយ៕

សូមទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

#សូមផ្ញេីរជូនបងៗ នឹងប្អូនៗទាំងអស់គ្នាស្តាប់លេងកំសាន្ត នឹងបងប្អូនដែលនៅនឹករលឹកដល់រូបខ្ញុំ🎶🎶🎶Original songទំនុកភ្លេង ផល វឌ្ឌនះ

Posted by Ranuth Sen on Saturday, March 24, 2018

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ
SHARE