រឿងរ៉ាវក្នុងសង្គម៖

ខេត្ត​ពោធិ៍​សាត់៖ កាល​ពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ​មេ​សា ឆ្នាំ​២០១៨​ ម្សិលមិញនេះ ដោយកុមារា​អាយុ​ទើប​តែ​បាន​១០​ខែ ​ធ្លាក់​ចូល​លូ​បង្គន់​គ្មាន​គម្រប​បណ្ដាល​ឲ្យ​លង់​ស្លា​ប់ គួរឲ្យអាណិត​ខណៈ​ម្ដាយ​ធ្វែស​ប្រហែស​រវល់​ធ្វើ​ការងារ​នៅ​ខាង​មុខ​ផ្ទះ។ ហេតុ​ការណ៍​នេះដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ត្រង់​ចំណុច​លូបង្គន់​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​ភូមិ​កញ្ជើ​បាយ​ដាច ឃុំ​អន្លង់​វិល ស្រុ​ក​កណ្តៀង ខេត្ត​ពោធិ៍​សាត់។ កុមារា​រងគ្រោះ​មាន​ឈ្មោះ ឌី រតនា អាយុ១០​ខែ ឪពុក​មាន ឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និង​ម្តាយ​ឈ្មោះ ហុន ស៊ុម អាយុ២៥ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេងប្រុស​រង​គ្រោះ​ខា​ង​លើ​នេះ បាន​វា​លេង​រួច​ក៏​រអិល​ធ្លាក់​ចូល​ក្នុង​លូ​បង្គន់​គ្មាន​គម្រប​ក្បែរ​ផ្ទះ ខណៈ​ដែល​ម្តាយ​ធ្វេស​ប្រហែស កំពុង​រវល់​ធ្វើការងារ​នៅ​ខាង​មុ​ខ​ផ្ទះ មួយ​សន្ទុះ​ក្រោយ​មក​ក៏​បាត់​កូន ក៏នាំគ្នា​ផ្អើល​ឆោ​ឡោ​រក​មើល តែ​ឃើញ​សពអណ្ដែត​ក្នុង​លូ​បង្គន់​តែ​ម្តង។ ក្រោយ​ស្រង់​សាក​សព​មក សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ហេតុ​រួច​ប្រគល់​សព​ជូន​សាច់​ញាតិ ដើ​ម្បី​យក​ទៅ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ ប្រភព៖ yobminh

សម្រួលដោយ៖ NCN

ផ្តល់មតិយោបល់ទីនេះ
SHARE