រថយន្តដឹកទំនិញធុនធំមួយគ្រឿងបានរអិលថយក្រោយ នៅផ្លូវចំណោតចំណុចជិតផ្លូវចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា រថយន្តខាងលើប្រហែលជាមានបញ្ហាបច្ចេកទេសទៅលើគ្រឿងម៉ាសុីន ទើបបណ្តាលឲ្យរថយន្តខាងលើបើកថយក្រោយយ៉ាងលឿន ហើយបានធ្វើឲ្យមនុស្សនៅពីក្រោយរថយន្ត ភ័យប៉ះសក់គ្រប់ៗគ្នា។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖ 

ក្រុងព្រះសីហនុ-ពលរដ្ឋផ្ញើ Videoខ្លី បែបរន្ធត់នេះ បង្ហាញពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានរអិលថយក្រោយ នៅផ្លូវចំណោតចំណុចជិតផ្លូវចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ៩មេសា២០១៨នេះ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ទោះជាយ៉ាងនេះក្តីហេតុការណ៍នេះ បានធ្វើអោយប្រជាពលរដ្ឋនិងមហាជននៅពីក្រោយរថយន្តនេះ រត់គេចប្រសេចប្រសាច ដើម្បីគេចចេញពីគ្រោះថ្នាក់៕(គ្រោះថ្នាក់ណាស់បើគេចមិនទាន់…)

Posted by Huy Bunleng on Monday, April 9, 2018

អត្ថបទ ៖ ជេមស៍

ផ្តល់មតិយោបល់ទីនេះ
SHARE