នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា សាលា​រាជធានី​ភ្នំពេញ នឹង​ត្រៀម​រថយន្ត​ក្រុង​ប្រមាណ ២០០​គ្រឿង ដើម្បី​ដឹកជញ្ជូន​​ប្រជាពលរដ្ឋ កម្មករ​ទៅស្រុក​កំណើត ដោយ​មិន​យកបា្រក់ ដូចពិធីចូលឆ្នាំខ្មែរដែលកន្លងទៅនេះផងដែរ សម្តេច មានប្រសាសន៍នៅក្នុងពិធី​សំណេះសំណាល​ជាមួយ​សហជីព​កម្មករ​ប្រមាណ​ជាង ៤ពាន់​នាក់ នៅ​កោះពេជ្រ កាលពីម្សិលមិញនេះ។ ដូច្នេះពុកម៉ែ បងប្អូន ទាំងអស់ នឹងមានឪកាសធ្វើដំណើរជាមួយនឹងរថយន្តក្រុងដែលបានរៀបចំដោយ សាលា​រាជធានី​ភ្នំពេញ ម្តងទៀតដោយមិនគិតលុយផងដែរ។

ផ្តល់មតិយោបល់ទីនេះ
SHARE