អន្តរជាតិ ៖ កាល​ពី​ថ្ងៃទី១៩ មេសា ឆ្នាំ​២០១៩ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បានរកឃើញត្រីខកំប៉ុង២ប្រភេទមានផ្ទុកសត្វព្រូននៅក្នុងសាច់ត្រី ដែលបាននាំចូលពីប្រទេសចិន។ ប្រធាន​គ្រប់​គ្រង​ផ្នែក​គុណ​ភាព​និង​សុវត្ថិភាព​ចំណី​អាហារ​របស់ប្រទេសម៉ាឡេសុីបានឲ្យដឹងថា ពួក​គេបានរក​ឃើញ​ថា ក្នុង​ត្រី​ខ​កំប៉ុង​ទាំងនោះ មាន​ផ្ទុក​សត្វព្រូន​ម្យ៉ាង​ប្រភេទ nematodes។ ដូច្នេះក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បានជំុរុញឲ្យប្រជាពលរដ្ឋជៀសវាងផលិតផលទាំង២ប្រភេទនេះ ហើយឲ្យប្រទេស​ចិន ប្រមូល​យក​ផលិត​ផល​របស់​ខ្លួនត្រលប់​ទៅ​វិញ។

សម្រួលអត្ថបទ ៖ thecoverage

ផ្តល់មតិយោបល់ទីនេះ
SHARE