សុខភាព ៖ មាន​មនុស្សជាច្រើន​ឆ្ងល់ថា តើការ​រួម​ភេទច្រើន​ដង​ក្នុងមួយថ្ងៃ​អាចបង្កើន​ឱកាសនៃការ​មាន​ផ្ទៃពោះដែរ​ឬទេ? ចម្លើយ​ដ៏​ខ្លី «មិន​មែន​ដូច្នោះទេ»។ លោក Elizabeth Fino អ្នកជំនាញ​ផ្នែកបន្តពូជនៅ​សាកលវិទ្យាល័យ New York (អាមេរិក) បាន​ឲ្យមាន​ប្រសាន៍ថា៖ «គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់គូស្វាមី​ភរិយាដែល​​ចង់​ក្លាយ​ទៅ​ជាឪពុក​ម្តាយរបស់​គេ​ត្រូវបាន​ត្រៀម​រួច​រាល់ហើយ​​ ប៉ុន្តែ​អ្នក​ជំនាញនៅតែមាន​បញ្ហា​មិនអាចពន្យល់ពី​លទ្ធផល​នៃ (ការរួមភេទ) បាន​ទៀង​ទាត់​ជារៀង​រាល់ថ្ងៃនោះទេ»។ តែ​ការ​រួមភេទ ដែលមាន​ប្រេកង់​ញឹកញាប់​អាចជួយពង្រឹង​ដល់​មេជីវិត​ឈ្មោល​របស់​បុរស និង​មានសុខភាពល្អ។

ទោះបីជាយ៉ាងណាក៏ដោយ​ ដំបូល​ន្មាន​ត្រូវបាន​ផ្លាស់ប្តូរ​ប្រសិន​បើ​មាន​ប្តី​ប្រពន្ធ​ដែលបាន​ទៅជួប​អ្នក​ជំនាញសុខភាពបន្ត​ពូជ និងបុរស​ត្រូបាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​បញ្ហា​នេះ (ប្រហែលជា ៤០ភាគរយ នៃគូស្នេហ៍​ភរិយាដែលមិន​អាច​​មាន​ផ្ទៃ​ពោះ​ ដោយសារបញ្ហា​បន្តពូជ​)។ លោក Fino បាន​បន្ថែម​ទៀត​ថា «ប្រសិនបើ​មាន​បញ្ហា​ជាមួយនឹង​ការ​បញ្ចេញ​ទឹក​កាម​របស់​បុរស គូស្វាមី​គួរតែរួម​ភេទ​ត្រឹម​តែពីរ ទៅ​បីថ្ងៃម្តង ដូច្នេះបុរសអាចមាន​ឱកាសក្នុងការ​បង្កើត​ទឹកកាម​ដែលមាន​គុណភាព និងបរិមាណ​ដ៏ល្អបំផុត»។

ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​មិន​បាន​ធ្វើការ​រួមភេទបាន ដោយ​ពន្យាពេល​យូរជាង​នេះ​រហូត​ដល់៨ថ្ងៃ លទ្ធផល​នឹង​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ ព្រោះមេជីវិតឈ្មោល​ដែល​បញ្ចេញ​ដោយ​បុរសនឹង​ចាស់, ​អាចនឹងស្លាប់ ឬគ្មាន​ប្រយោជន៍​សម្រាប់​ធ្វើ​ឲ្យ​មាន​គភ៌។

សរុប​មក​វិញ​អ្នក​ត្រូវដឹងថា ការ​រួម​ភេទ​ចំនួន ៥ដង​ក្នុង​មួយ​ថ្ងៃគឺវាច្រើន​ជ្រុល​ពេក​ហើយ​សម្រាប់ការ​ផលិត​ ទារក ។

ប្រភព ៖ ស្នេហា និង​អប់រំផ្លូវភេទ

ផ្តល់មតិយោបល់ទីនេះ
SHARE