សុខភាព ៖ បើនិយាយអំពីសុខភាពផ្លូវភេទគឺជារឿងមួយដែលគួរឲ្យខ្មាសអៀនមិនថាសង្គមបច្ចុប្បន្នជឿនលឿនបែបណានោះទេ ប៉ុន្តែអ្នកអាចបង្វែរការគិតមកវិញថាវាគឺជារឿងធម្មជាតិរបស់មនុស្សនៅពេលដល់វ័យដែលត្រូវបង្កើតគ្រួសារ។ ហេតុដូចនេះទាក់ទងទៅនឹងបញ្ហាផ្លូវភេទអាចចាត់ទុកវាជារឿងសំខាន់មួយផងដែរ។

ខាងក្រោមនេះគឺជាអាហារដែលអ្នកអាចទទួលទានបាន ដើម្បីបង្កើនថាមពលផ្លូវភេទ!

១. ខ្ទឹមបារំាង : ការទទួលទានខ្ទឹមបារាំងគឺអាចជួយបង្កើនថាមពលផ្លូវភេទបុរសឲ្យមានភាពខ្លាំងក្លា។ អ្នកអាចបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកគួរចៀនខ្ទឹមបារាំងជាមួយនឹងបឺរសម្រាប់ទទួលទានក៏បាន ប៉ុន្តែអ្នកត្រូវទុកពោះទទេរយៈពេល២ម៉ោងមុនពេលទទួលទានខ្ទឹមបារាំងចៀន ឬឆាមួយនេះ។

២. គ្រាប់អាល់ម៉ុនមានលក់នៅតាមផ្សារទំនើប(Almond) : គ្រាប់អាល់ម៉ុនអាចបង្កើនចំណង់ផ្លូវភេទ និងជាពិសេសជួយដល់ឱកាសនៃការមានកូនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទាំងនេះក៏ព្រោះតែគ្រាប់អាល់ម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើន ដែលមានសារៈសំខាន់ក្នុងការកែលម្អសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។

៣. អាហារសមុទ្រ : ជាតិស័ង្កសីក៏ដូចជាសារធាតុមួយចំនួនទៀត ដែលមានផ្ទុកនៅក្នុងអាហារសមុទ្រគឺអាចជួយជម្រុញដល់ចំណង់ផ្លូវភេទ។ ដូច្នេះអ្នកអាចបន្ថែមអាហារសមុទ្រទៅក្នុងរបបអាហារប្រចាំថ្ងៃក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវភេទបុរស។

៤. ពពួកផ្លែក្រូច : គ្រប់ប្រភេទផ្លែក្រូចទាំងអស់សម្បូរទៅដោយវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតហ្វូលិក ដែលពួកវាមានប្រសិទ្ធភាពបំផុតសម្រាប់ថាមពលផ្លូវភេទ ដែលអ្នកមិនគួរមើលរំលងនោះទេ។

៥. ស្ពៃខ្មៅ : ដោយសារតែស្ពៃខ្មៅជាប្រភពសម្បូរដោយម៉ាញេស្យូម ដែលអាចជួយពង្រីកសរសៃឈាម ដូច្នេះវាត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អបំផុតមួយសម្រាប់ថាមពលផ្លូវភេទ។ ការទទួលទានស្ពៃខ្មៅនឹងធ្វើឱ្យមានការបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ ដែលបង្កើតឱ្យមានការស្រើបស្រាលកាន់តែខ្លាំងទាំងបុរស និងស្រ្តី។ ស្រដៀងគ្នានេះដែរបន្លែពណ៌បៃតងផ្សេងទៀតដូចជាផ្កាខាត់ណាខៀវ និងស្ពៃក្តោបជាដើមក៏ជាប្រភពដ៏ល្អនៃជីវជាតិបំប៉នផ្លូវភេទផងដែរ។

៦. ផ្លែស្ត្របឺរី : ការទទួលទានផ្លែស្ត្របឺរីអាចជួយឲ្យមានឱ្យអ្នកមានចរន្តឈាមល្អ ដែលមានសារៈសំខាន់សម្រាប់ការរួមភេទ។ លើសពីនេះទៀតផ្លែស្ត្របឺរីក៏ជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ហើយរួមផ្សំជាមួយនឹងវត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការជួយរក្សានូវចំនួនមេជីវិតឈ្មោលកាន់តែខ្ពស់ចំពោះបុរសទៀតផង។

៧. ផ្លែបឺរ ផ្លែឆឺរី និងផ្លែប៉ោម : ផ្លែបឺរក៏ជាអាហារក្នុងចំណោមអាហារដែលជួយជម្រុញដល់សុខភាពផ្លូវភេទផងដែរ ដូចនេះអ្នកអាចទទួលទានវាបានជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ប្រសិទ្ធភាពតាមដែលអ្នកត្រូវការ។

៨. ខ្ញី : ខ្ញីក៏ស្ថិតក្នុងចំណោមអាហារដ៏អស្ចារ្យបំផុតសម្រាប់ការរួមភេទ ដោយអ្នកគ្រាន់តែបន្ថែមខ្ញីស្រស់ៗ បន្តិចបន្តួចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះនឹងជួយបង្កើនចំណង់ផ្លូវភេទបានដោយធម្មជាតិ។

៩. គ្រាប់ធញ្ញជាតិ : អ្នកអាចទទួលទានពពួគគ្រាប់ធញ្ញជាតិដូចជាសណ្តែកដី ឬគ្រាប់កៅឡាក់ជាដើមជាមួយនឹងអាហារពេលព្រឹក នោះវាអាចជួយរំញោចផ្លូវភេទក៏ដូចជាបង្កើនចំណង់ផ្លូវភេទផងដែរ។

១០. អយស្ទឺរ ថ្លើម និងស៊ុត : ប្រភេទអាហារទាំងនេះសម្បូរទៅដោយសារធាតុជាច្រើន ដែលមានសមត្ថភាពក្នុងការជួយបង្កើនថាមពលផ្លូវភេទ និងថែមទាំងបង្កើនចំណង់ផ្លូវភេទទៀតផង។ បើដូច្នេះអ្នកអាចទទួលទានពួកវាបានជាប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍មួយទាំងនេះ។

១១. ដំឡូងជ្វា : ដំឡូងជ្វាមិនត្រឹមតែអាចរក្សាទម្រង់ទ្វារមាស​ និងស្បូនប៉ុណ្ណោះទេ វាថែមទាំងផលិតអរម៉ូនផ្លូវភេទ និងជួយបង្កើនថាមពលផ្លូវភេទទៀតផង៕


ប្រភព ៖ ខ្មែរឡូត

ផ្តល់មតិយោបល់ទីនេះ
SHARE