បច្ចេកវិទ្យាថ្មី៖

រាជធានីភ្នំពេញ៖ Honda Forza 300 ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ មាន​ដាក់​លក់​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​របស់​ហាង​លក់​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ (ម្ដុំ​គីរី​រម្យ) ដោយ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៦ ពាន់​ដុល្លារ។ Forza 300 នេះ​មាន​ប្រើ​ម៉ាស៊ីន​ដែល​មាន​ចំណុះ​ ២៧៩ សេសេ បញ្ចុះ​កម្ដៅ​ដោយ​ទឹក​។ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ទម្ងន់​ស្រាល​ជាង​មុន​ ១២ គីឡូក្រាម​ ជួយ​ឲ្យ​ម៉ូតូ​រត់​ពី​ ០ ទៅ ២០០ ម៉ែត្រ​​ក្នុង​ពេល​ ១១,‌១ វិនាទី និង​ មាន​ល្បឿន​អតិបរមា​ ១២៩ គ/ម/ម៉ លឿន​ជាង​មុន​ ២ គ.ម/ម៉។ ប្រៀប​នឹង​ម៉ូតូ​ PCX ឆ្នាំ ២០១៨ មាន​ម៉ាស៊ីន​ចំណុះ ១៤៩,៣ សេសេ ដែល​មាន​ល្បឿន​អតិបរមា​ ១១៨ គ.ម/ម៉។ ប្រភព ៖ Hondanews

Forza1

Forza2

Forza3

Forza4

សម្រួលដោយ៖ CN

ផ្តល់មតិយោបល់ទីនេះ
SHARE