សង្គម៖

រាជធានីភ្នំពេញ៖ បន្ទាប់ពីត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿងជួញដូរគ្រឿងញៀនរួមមក ពេលនេះលទ្ធផលសម្រេច បានប្រកាសហើយ ដោយកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពាក់ព័ន្ធ រឿងជួញដូរគ្រឿងញៀន យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

វ៉ាន់ សុខសីហា

វ៉ាន់ សុខសីហា1

វ៉ាន់ សុខសីហា2

សូមបញ្ជាក់ថាផងដែរថា៖ លោក វ៉ាន់ សុខសីហា ហៅហោរ៉ាអគ្គីនេត្រ ក្រៅពីមុខរបរទាំងនេះ លោកក៏ធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តជាមួយនឹងនាយ ពែកមី ផងដែរ ដោយក្នុងសាច់រឿង លោកត្រូវបាននាយ ពែកមី ឱ្យសម្តែងជាគ្រូចាប់ខ្មោចបោកប្រាស់ ប៉ុន្តែសម្តែងមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះតែម្ដង៕ ប្រភព៖ khmertalking

វ៉ាន់ សុខសីហា3

វ៉ាន់ សុខសីហា4

វ៉ាន់ សុខសីហា5

វ៉ាន់ សុខសីហា6

វ៉ាន់ សុខសីហា7

សម្រួលដោយ៖ CN

ផ្តល់មតិយោបល់ទីនេះ
SHARE